ព័ត៌មានជាតិ
មន្ត្រីចរាចរណ៍ នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុស ត្រូវបានដកឋានន្តរសក្តិមួយកម្រិត និងបញ្ឈរជើង ៣ខែ (Video)
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីចរាចរណ៍ នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុសត្រូវបាន ដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) និងបញ្ឈរជើង ៣ខែនៅការិយាល័យបុគ្គលិក ក្រោយឃាត់រថយន្តធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស។ នាពេលថ្មីៗនេះ មានមន្ត្រីចរាចរណ៍ នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង បានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស។...