ព័ត៌មានអន្តរជាតិ
ផ្លូវរត់នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ បើកដំណើរការឡើងវិញ បន្ទាប់ពីជួបគ្រោះថ្នាក់យន្តហោះបុកគ្នា
តូក្យូ៖ ផ្លូវរត់នៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ ដែលត្រូវបានបិទចាប់តាំងពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងយន្តហោះរបស់ក្រុមហ៊ុន Japan Airlines និងយន្តហោះរបស់យន្ដហោះឆ្នាំឆ្នេរសមុទ្រជប៉ុន បានបើកដំណើរការឡើងវិញហើយនៅថ្ងៃចន្ទនេះ។ ការបិទផ្លូវរតផ្នេក C ដែលជាផ្លូវរត់មួយក្នុងចំណោមផ្លូវរត់ចំនួន៤ នៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ប្រទេសបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី០២ ខែមករា បាននាំឱ្យមានការលុបចោលជើងហោះហើរជាង ១២០០ ដែលប៉ះពាល់ដល់អ្នកដំណើរជាង ២០ម៉ឺន នាក់ក្នុងរដូវវិស្សមកាលឆ្នាំថ្មី។ ផ្លូវរត់ត្រូវបានបើកឡើងវិញបន្ទាប់ពីការយកចេញនៃបំណែកយន្តហោះដឹកអ្នកដំណើរ និងការបញ្ចប់ការជួសជុល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...