ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោង ចំនួន២គឺ ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី (នៅក្រុងតាខ្មៅ) និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ។ គណៈកម្មការអន្តរក្រសួងនេះ មានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិក៦រូបផ្សេងទៀត ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ កម្ពុជានឹងមានផ្លូវរថភ្លើងក្រោមដី ភ្ជាប់ពីភ្នំពេញទៅខេត្តកណ្តាល និងផ្លូវអាកាសបន្ថែមទៀត ដើម្បីធ្វើការបញ្ចៀស ការកកស្ទះចរាចរណ៍ក្នុងក្រុងភ្នំពេញ ។ ដោយសម្តេចអះអាងថា កាលពីមុនមានគម្រោងសាងសង់រថភ្លើងលើអាកាស ប៉ុន្តែដោយសារតែកាត់លើដំបូលផ្ទះប្រជាពលរដ្ឋ ខ្លាចក្រែងរំខាន់ពួកគាត់ ក៏សម្រេចមកសិក្សា លើរថភ្លើងក្រោមដីវិញម្តងទៅ ដោយគម្រោងថវិកា គឺជប៉ុនជាអ្នកជួយ...