ព័ត៌មានជាតិ
អ្វីទៅ ជាការដឹកជញ្ជូន ទំនិញតាមផ្លូវសមុទ្រ?
ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ជារឿយៗគេហៅថា “កប៉ាល់ដឹកទំនិញ”។ ក្រុមហ៊ុនទាំងនោះផ្តល់សេវាកម្មតាមកាលវិភាគជាក់លាក់ជាមួយនឹងកំពង់ផែ ដោយផ្តល់នូវមធ្យោបាយដែលអាចទុកចិត្តបានដើម្បីដឹកជញ្ជូនទំនិញពីប្រទេសទៅកាន់ប្រទេសមួយផ្សេងទៀត។ ឧទាហរណ៍ថា ការដឹកជញ្ជូនទំនិញពីកំពង់ផែកំពង់សោម ប្រទេសកម្ពុជា ទៅកាន់កំពង់ផែសៀវមិន ប្រទេសចិន។ តើក្រុមហ៊ុនកប៉ាល់នៅប្រទេសកម្ពុជាមានចំនួនប៉ុន្មាន? យោងតាមរបាយការណ៍បានបង្ហាញថា បច្ចុប្បន្នក្រុមហ៊ុនកប៉ាល់ដែលជាភ្នាក់ងារ និងសាខារបស់ក្រុមហ៊ុនមេនិងតំបន់ នៅប្រទេសកម្ពុជាមានចំនួនប្រហែលជាង ១០ក្រុមហ៊ុន ដែលកំពុងសហការរកស៊ីជាមួយនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងប្រហែលជាង ១០ក្រុមហ៊ុនទៀត ដែលកំពុងសហការជាមួយនឹងកំពង់ផែស្វយ័តភ្នំពេញ។ ប្រទេសកម្ពុជាបាននាំចេញផលិតផលជាច្រើនមាន...