ថ្ងៃទី១៤ ខែកុម្ភៈ វេទិកាកំពូល សហគមន៍ទូរទស្សន៍ផ្លូវសូត្រ ឆ្នាំ២០២៣ ដែលរៀបចំដោយអគ្គស្ថានីយ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើឡើង នៅទីក្រុងប៉េកាំង ។ វេទិកានេះ មានប្រធានបទគឺ “ពួតដៃគ្នាដេីម្បីរួមគ្នាកសាង និងអភិវឌ្ឍ ធ្វើកិច្ចសហប្រតិបត្តិការ ដេីម្បីផ្តល់ផលប្រយោជន៍គ្នា និងឈ្នះ-ឈ្នះ” តំណាងប្រព័ន្ធសារព័ត៌មាន សំខាន់ៗ នៃប្រទេសនិងតំបន់ចំនួន៣៣ បានចូលរួមតាមអនឡាញ...
ប្រទេសកម្ពុជាគឺជាប្រទេសមួយតាមបណ្តោយ”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ” ហើយក៏ជាប្រទេសដែល ចូលរួមនិងអនុវត្តមុនគេបង្អស់នៃគំនិតផ្តួចផ្តើមស្តីពី”ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងកម្ពុជាទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យដូចជាការកសាងទំនុកចិត្តផ្នែក នយោបាយរវាងគ្នានិងគ្នា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនិងការផ្លាស់ ប្តូរវប្បធម៌មនុស្ស ជាតិជាដើម ប្រការនេះមិនត្រឹមតែបានបង្កើតជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតជាគំរូក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីផងដែរ ។ សូមបញ្ជាក់ថា ក្នុងនាមជាប្រទេសដ៏មានសារសំខាន់ចំពោះប្រទេសចិនក្នុងការជំរុញកិច្ចកសាង “ខ្សែក្រវាត់ និងផ្លូវ” “យុទ្ធសាស្ត្រចតុកោណ”សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ កម្ពុជាមានភាព...