អត្ថបទស្រាវជ្រាវ (scholar)
បទវិភាគ៖ កម្ពុជាគឺជាគំរូថ្មី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” (Video)
ប្រទេសកម្ពុជាគឺជាប្រទេសមួយតាមបណ្តោយ”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ” ហើយក៏ជាប្រទេសដែល ចូលរួមនិងអនុវត្តមុនគេបង្អស់នៃគំនិតផ្តួចផ្តើមស្តីពី”ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងកម្ពុជាទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យដូចជាការកសាងទំនុកចិត្តផ្នែក នយោបាយរវាងគ្នានិងគ្នា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនិងការផ្លាស់ ប្តូរវប្បធម៌មនុស្ស ជាតិជាដើម ប្រការនេះមិនត្រឹមតែបានបង្កើតជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតជាគំរូក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីផងដែរ ។ សូមបញ្ជាក់ថា ក្នុងនាមជាប្រទេសដ៏មានសារសំខាន់ចំពោះប្រទេសចិនក្នុងការជំរុញកិច្ចកសាង “ខ្សែក្រវាត់ និងផ្លូវ” “យុទ្ធសាស្ត្រចតុកោណ”សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ កម្ពុជាមានភាព...