ព័ត៌មានជាតិ
បញ្ហាតម្លៃប្រើប្រាស់ផ្លូវ ចេញចូលអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរត្រូវបានដោះស្រាយបញ្ចប់
ភ្នំពេញ៖ យោងតាមអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃទី១១ មករានេះថា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ច ជាបន្ទាន់មួយ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហា តម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឲ្យដឹងថា បន្ទាប់ពីចុះទៅពិនិត្យ ស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគដែលបានបណ្តាក់ទុនវិនិយោគជាប្រភេទ...