សុខភាព
អត្ថប្រយោជន៍ នៃការទទួលទាន ផ្លែពោត
អ្នកប្រហែលជាមិនទាន់បានជ្រាបទេថា ពោតមានគុណសម្បត្តិផ្នែកឪសថច្រើនណាស់ ពោលគឺវាមានប្រយោជន៍ តាំងពីឬសរហូតដល់ចុងតែម្តង។ គ្រាប់ពោតដែលយើងទំពារលេង មានរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណសម្បត្តិជួយបំប៉នស្បែកបេះដូង ថ្លើម និងបរិភោគអាហារបានច្រើន ប្រសិនបើយកវាទៅស្ងោរយកទឹកពិសារ វាអាចជួយឲ្យទឹកនោមដើរស្រួល។ សក់ពោតមាន ប្រសឹទ្ធភាពបណ្តេញកម្តៅ បញ្ចុះទឹកនោមកំចាត់គ្រាប់ក្រួសក្នុងប្រមាត់ ព្យាបាលរលាកតម្រងនៅម ជំងឺខាន់លឿង ទឹកនោមផ្អែម ក្អួតធ្លាក់ឈាម រលាកក្តោងច្រមុះ និងឈាមហូរតាមច្រមុះ។ -តម្រាឪសថបុរាណបានចែងថា ឲ្យសក់ពោតល្មមប្រមាណមកដាំទឹក...