ព័ត៌មានជាតិ
៥ខែដំបូង ក្នុងឆ្នាំ២០២១ កម្ពុជា នាំចេញផ្លែស្វាយស្រស់ ជាង១៥ម៉ឺនតោន ទៅកាន់ប្រទេសចិន
ភ្នំពេញ៖ រយៈពេល៥ខែ ដំបូងក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ចំនួន១៥.២ម៉ឺនតោន ច្រើនជាងឆ្នាំ២០២០ ចំនួន១០.៨ម៉ឺនតោន ។ នេះបើយោងតាម របាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ។ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា «ផ្លែស្វាយកម្ពុជា គឺជាផ្លែឈើស្រស់ទី២...