ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសប្រមូលចំណូលថ្លៃជួល តូប ស្តង់ នៅផ្សារដើមគរ សម្រាប់អាណត្តិ១០ឆ្នាំបន្ត គិតចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១ ៕
ស្វាយរៀង៖លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ដើមអម្ពិលរសៀលថ្ងៃទី២២ ឧសភានេះថា ស្ថានភាពជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង បានកម្រើកឡើងវិញដោយសារ មានបុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែ ពីខេត្តស្វាយរៀងទៅផ្សារដើមគរ រាជធានីភ្នំពេញ ហើយបានឆ្លងជំងឺកូវីដ១៩ ដែលមានប្រពន្ធធ្វើការរោងចក្រនៅរោងចក្រយូលី១ តំបន់សេដ្ចកិច្ចពិសេសសានតុង ក្រុងបាវិត ធ្វើឱ្យចំនួនអ្នកឆ្លងបឋមរកឃើញចំនួន ៧៩នាក់ គិតត្រឹមរសផលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។...