ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែលដែលជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង បានបន្តចុះអនុស្សារណៈ នៃការយោគយល់ ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលមានដូចជា រោងភាពយន្ត Legend, សួនកម្សាន្ត Doozii, ពិភពហ្គេម NEO ខណ៖ដែលដៃគូពាណិជ្ជកម្មទាំងបី សុទ្ធតែបញ្ជាក់ជំហរ ទីណាមានផ្សារទំនើប...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន៦បាន ចុះអនុស្សារណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយ ក្នុងចំណោមពាណិជ្ជកម្មទាំង១៤ របស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីបើកសាខារបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្សជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលនឹងបើកដំណើរការ នាចុងឆ្នាំ២០២២នេះ។ ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗទាំងនេះរួមមាន The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ម៉ាកអាជីវកម្ម Brown Coffee and Bakery ម៉ាកChatime Cambodia និងម៉ាកស្រាបៀរ Craft ឈ្មោះថា Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាធ្វើឡើងនៅសណ្ឋាគា លំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញយ៉ាងដូច្នេះថា៖ «ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ធ្វើឡើងដើម្បីអបអរសាទរការចាប់ផ្តើម នៃភាពជាដៃគូរបស់យើង ក៏ដូចជាពង្រឹងកិច្ចសហការ រវាងក្រុមហ៊ុនរបស់យើង។ ការសហការរួមគ្នានេះ នឹងនាំយកនូវអ្វី ដែលអ្នកប្រើប្រាស់ នៅកម្ពុជាសក្តិសមទទួលបាននោះ គឺផលិតផលដែលមានគុណភាព សេវាកម្មប្រកបដោយគុណភាព និងបទពិសោធន៍ប្រកបដោយគុណភាព»។ លោកឲ្យដឹងទៀតថា មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លមានចក្ខុវិស័យយ៉ាងមុះ មុតក្នុងការនាំយកនូវម៉ាកផលិតផលល្បីៗ ទូទាំងពិភពលោក ដើម្បីផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុក ដែលតែងតែផ្លាស់ប្តូរពីមួយសម័យកាល ទៅមួយសម័យកាល។...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មជាតិ និងអន្តរជាតិធំៗ ចំនួន១០បាន ចុះអនុស្សារណៈ នៃការយោគយល់ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើប ខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លដែលគ្រោង នឹងបើកដំណើរការ នៅចុងឆ្នាំ២០២២ខាងមុខនេះ។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង នៅផ្សារទំនើប ជីបម៉ុង ណូរ៉ូមល ផ្សារទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ ផ្អាកដំណើរការជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៥ ដល់២៨ ខែមេសា ឆ្នាំ២០២១ ខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ បានអំពាវនាវថា...