ព័ត៌មានជាតិ
អាជីវករ សម្ដែងការមិនពេញចិត្តចំពោះ ការរៀបចំសណ្ដាប់ធ្នាប់ នៅផ្សារមោងប្ញស្សី
បាត់ដំបង៖ អាជីវករលក់ដូរក្នុងផ្សារមោងប្ញស្សី បានសម្ដែងការមិនពេញចិត្ត ចំពោះការរៀបចំសណ្ដាប់ធ្នាប់ ដោយយកបរិវេណច្រកចូលផ្សារ (មុខ) ធ្វើជាកន្លែងផ្ញើរម៉ូតូ ដែលនាំឱ្យមានការចង្អៀតស្ទះ ពិបាកក្នុងការចូលទិញទំនិញ ជាពិសេសប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ ដោយពួគគាត់បានលើកឡើងថា ចូលផ្សារមួយភ្លេត ក៏ត្រូវចំណាយថវិកា១ពាន់រៀល សម្រាប់ផ្ញើរម៉ូតូ ។ អាជីវករមួយរូប ក្នុងចំណោមអាជីវករជាច្រើននាក់ទៀត បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា «ពួកគាត់ជាអាជីវករ លក់ដូរក្នុងផ្សារ ជិត២០ឆ្នាំហើយ...