ព័ត៌មានជាតិ
កណ្តាល-ភ្នំពេញ ផ្តល់អំណោយផលដល់ការនេសាទត្រីបានច្រើន
ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ខេត្តកណ្តាល និងរាជធានីភ្នំពេញបានផ្តល់ភាពអំណោយផលច្រើន សម្រាប់ការនេសាទត្រីបានច្រើនដែលនេះ ផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋចូលចិត្តធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលនាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ...