Covid-19
បារាំង អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសអឺរ៉ុបផ្សេងទៀត ផ្អាកប្រើថ្នាំវ៉ាក់សំាង AstraZeneca
បរទេស៖ បើទោះជាអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារឱសថអឺរ៉ុប ព្រមានមិនឲ្យផ្អាកការជំរុញ ឲ្យចាក់ថ្នាំវ៉ាក់សាំងក៏ដោយ ក៏ប្រទេសអឺរ៉ុបធំៗនានា បានផ្អាកប្រើប្រាស់ ជាបណ្ដោះអាសន្ន នូវថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុន AstraZeneca-Oxford ស្របពេលមានរបាយការណ៍មួយចំនួនតូច ពាក់ព័ន្ធរឿងមានការកកឈាមរបស់បុគ្គល ដែលបានទទួលថ្នាំវ៉ាក់សាំងនោះ។ ប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ បារាំង អ៊ីតាលី ព័រទុយហ្គាល់ ស្លូវេនី និងស៊ីប បានប្រកាសថា...