ព័ត៌មានជាតិ
ផ្តន្ទាទោសស្រ្តីហ្វីលីពីន ១៣នាក់ ដាក់ពន្ធនាគារ ៤ឆ្នាំក្រោយពពោះជំនួស
ភ្នំពេញ៖ សាលាដំបូងខេត្តកណ្តាលបានសម្រេចដាក់ ពន្ធនាគារស្រ្តីជនជាតិហ្វីលីពីន១៣នាក់ ក្នុងម្នាក់ៗ៤ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន (ពពោះជំនួស) ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល នាថ្ងៃ២ ធ្នូបានឲ្យដឹងថា ករណីនេះកើតឡើងនៅចំណុចបុរី វិមានភ្នំពេញ ស្ថិតនៅលើផ្លូវជាតិលេខ៦A ផ្ទះលេខ៦២រ ផ្លូវលេខ២៤ និងផ្ទះលេខ១៤អ ផ្លូវលេខ២០ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ...