ព័ត៌មានជាតិ
សហគមន៍ខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ លើកបដាមិនចូលរួមបាតុកម្ម តាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម នៅលើទឹកដីបរទេស ព្រោះមិនចង់បង្ខូចកិត្តិយសរបស់ជាតិ
ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានលើកបដាប្រកាសមិនចូលរួមធ្វើបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ព្រោះពួកគេជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង និងមិនចង់បង្ខូចកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ លោក ញ៉ ឧត្តម ជាពលករខ្មែរម្នាក់ក្នុងចំណោមពលកររាប់រយនាក់ផ្សេងទៀតនិយាយថា៖ “ខ្ញុំមិនចូលរួមធ្វើបាតុកម្មទេ ហើយខ្ញុំស្រឡាញ់ជាតិខ្ញុំ! ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ លោកនិយាយថា៖ “ពួកខ្ញុំជាពលករដែលកំពុងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...