ព័ត៌មានអន្តរជាតិ
ពលករជនជាតិថៃ ជាច្រើននាក់ ដែលត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស គឺត្រូវបានគេបាញ់ចំក្បាល
បរទេស៖ អ្នកប្រមូលភ័ស្តុតាងធ្វើកោសល្យវិច្ច័យ ក្នុងប្រទេសអ៊ីស្រាអែល បានបង្ហើបឱ្យដឹងថា ពលករជនជាតិថៃជាច្រើននាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស គឺត្រូវបានគេបាញ់ចំក្បាល។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នករាយការណ៍ព័ត៌មានមកពីវិទ្យុសំឡេងអាមេរិក (VOA) នៅប្រទេសអ៊ីស្រាអែល បានសម្ភាសមន្ត្រីដែលត្រួតពិនិត្យការកំណត់អត្តសញ្ញាណសាកសពបុគ្គលដែលត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារដ៏អាក្រក់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។ ពីកិច្ចសម្ភាសន៍ជាមួយមន្ត្រីអ៊ីស្រាអែលនៅមូលដ្ឋាន Churra...