ព័ត៌មានជាតិ
ទូតខ្មែរ៖ រដ្ឋាភិបាលវៀតណាម នឹងបណ្តេញពលករបរទេសខុសច្បាប់ ចេញពីប្រទេសខ្លួន (Video)
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ ដោយការបណ្តេញចេញ ចំពោះពលករបរទេសខុសច្បាប់ កំពុងធ្វើការងារនៅវៀតណាម។ បើតាមរយៈសេចក្តីជូនដំណឹង ស្ថានទូតកម្ពុជាបានជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមថា ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្ត និងក្រុងនានា...