ព័ត៌មានអន្តរជាតិ
វៀតណាម បញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅ មានរហូតដល់១៥៥.០០០នាក់
ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងាររាយការណ៍កាលពីថ្ងៃពុធដោយបានដកស្រង់ប្រភពពីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ចំនួនពលករវៀតណាមដែលត្រូវបានបញ្ជូនទៅធ្វើការនៅក្រៅប្រទេសស្ថិតក្រោមកិច្ចសន្យាបានឈានដល់កម្រិតខ្ពស់បំផុត ដែលមានមនុស្សចំនួន១៥៥.០០០នាក់គិតកាលពីឆ្នាំមុន ពោលគឺបានកើនឡើង២៩ភាគរយ បើធៀបនឹងផែនការឆ្នាំ និងកើនឡើង៨,៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។ របាយការណ៍បានបន្តឲ្យដឹងថា បច្ចុប្បន្ននេះមានពលករវៀតណាមប្រមាណ៦៥ម៉ឺននាក់នៅក្នុងប្រទេស និងដែនដីចំនួន៤០ នៅក្នុងពិភពលោក ។ ក្រសួងខាងលើបានឱ្យដឹងថា...