ព័ត៌មានជាតិ
ពលរដ្ឋខណ្ឌដង្កោ ស្នេីអាជ្ញាធរ ជួយពន្លឿនការប្រគល់ប្លង់កម្មសិទ្ធិដីធ្លី និងតបណ្តាញទឹកស្អាត
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ បង្ហាញកង្វល់ ជុំវិញការសុំពន្លឿននៃការប្រគល់ប្លង់កម្មសិទ្ធិដីធ្លី ការ សុំតបណ្តាញទឹកស្អាតចូល សុំធ្វើផ្លូវ ដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង និងស្នើសុំការស្តារប្រព័ន្ធលូ ជាដើម។ ការស្នើសុំពីសំណាក់ពលរដ្ឋនេះ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ...