ព័ត៌មានជាតិ
ពលរដ្ឋខ្មែរនៅអាមេរិក រីករាយដែលដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត មកចូលរួមប្រជុំមហាសន្និបាតនៅ UN
ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មានសេចក្ដីសោមមនុស្សរីករាយដែលបានឮដំណឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូនឹងអញ្ជើញមកចូលរួមប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក នាពេលខាងមុខ។ ក្រុមប្រជាពលរដ្ឋខ្មែរទាំងនោះ មានកិត្តិយសនិងសប្បាយរីករាយក្រៃលេង ហើយគោរពអញ្ជើញបងប្អូនផ្សេងៗទៀត ចូលរួមអបអរសាទរ និងទទួលសម្ដេចធិបតីទាំងអស់គ្នា នៅក្រុងញូវយ៉កនាថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ។ ពួកគាត់ក៏បង្ហាញអារម្មណ៍ថា...