ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកវោហារសាស្រ្ដ ពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួន គ្មានតម្លៃជាប្រជាពលរដ្ឋថ្លៃថ្នូរ
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដែងការសោកស្ដាយជាខ្លាំង ចំពោះពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួន ដែលបានប្រឌិតព័ត៌មាន និងវាយប្រហារតាមរយៈបណ្ដាញផ្សព្វផ្សាយបរទេសជាខេមរភាសា ដោយវោហារសាស្រ្ដខុសពីការពិត គ្មានការទទួលខុសត្រូវ ស្ដីពីការអនុវត្តរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមរយៈសេចក្ដីថ្លែងការណ៍របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកថា «វោហារសាស្រ្ដគ្មានតម្លៃជាប្រជាពលរដ្ឋថ្លៃថ្នូរ ជាពិសេសជាអ្នករស់នៅក្នុងអរិយប្រទេស រួចទៅហើយនោះ គឺបញ្ជាក់បង្ហាញពីចេតនាទុច្ចរិតបង្កាច់បង្ខូច និងឥរិយាបទប្រទូសរ៉ាយជាមួយមាតុប្រទេសរបស់ខ្លួន»។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...