ព័ត៌មានអន្តរជាតិ
ពលរដ្ឋថៃ រាប់ពាន់នាក់បន្ដចូលរួមបាតុកម្ម ទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូឆា ចុះចេញពីតំណែង
បាងកក៖ មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្ម នៅកណ្តាលទីក្រុងបាងកក ដើម្បីទាមទារឱ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូឆា ហើយបានលើកឡើងថា ពួកគេនឹងត្រឡប់មកវិញជារៀងរាល់ថ្ងៃរហូតដល់លោក ចាកចេញពីតំណែង។ ការធ្វើបាតុកម្មនៅកណ្តាលទីក្រុងបាងកក គឺជាការជួបជុំដ៏ធំបំផុតមួយនៅឆ្នាំនេះ បើទោះបីជាមានការព្រមានពីប៉ូលីស កាលពីថ្ងៃមុននេះក៏ដោយ ថាការតវ៉ាត្រូវបានហាមឃាត់ ដោយសារតែការរឹតត្បិតនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី ។ ការតវ៉ាប្រឆាំងលោកប្រាយុទ្ធ ទទួលបានសន្ទុះចាប់តាំងពីចុងខែមិថុនា ខណៈក្រុមដែលស្វែងរកការដកតំណែងរបស់លោក កាលពីឆ្នាំមុនបានត្រឡប់មកវិញ ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន...