ព័ត៌មានអន្តរជាតិ
ពលរដ្ឋលីបង់ ៩០ភាគរយ យល់ឃើញថា អាមេរិក ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារជាបន្តបន្ទាប់ របស់អ៊ីស្រាអែលនៅលីបង់ និងហ្គាហ្សា
បេរូត៖ សារព័ត៌មានក្នុងស្រុក al-Akhbar បានរាយការណ៍ថា ការស្ទង់មតិមួយបានបង្ហាញថា ៩០ភាគរយនៃប្រជាជនលីបង់ ចាត់ទុកសហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះការ វាយប្រហារបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ និងតំបន់ហ្គាហ្សាស្ទ្រីប។ ដោយដកស្រង់ការស្ទង់មតិ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលប្រឹក្សា សម្រាប់ការសិក្សា និងឯកសារ ដែលជាស្ថាប័នស្រាវជ្រាវ ដែលមានមូលដ្ឋាននៅទីក្រុងបេរូត ស្តីពីការសិក្សាយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ កាសែតក្នុងស្រុកបានឲ្យដឹងថា នៅទូទាំងគ្រប់វិស័យនៃប្រទេសលីបង់ បានយល់ស្របថា...