ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល គ្រោងបង្កើតរដ្ឋបាលចំណាកស្រុក សម្រាប់ការផ្លាស់ប្តូរទីតាំងពលរដ្ឋហ្គាហ្សា
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានឲ្យដឹងថា អ៊ីស្រាអែល កំពុងធ្វើការដើម្បីបង្កើត “រដ្ឋបាលចំណាកស្រុក” ដើម្បីជំរុញការផ្លាស់ទីលំនៅ របស់ប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Smotrich ដែលជាមេដឹកនាំស្តាំនិយមជ្រុល និងជាដៃគូដ៏សំខាន់នៅក្នុងក្រុមចម្រុះគ្រប់គ្រង របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល...