បរទេស៖ យោងតាមការដកស្រង់ព័ត៌មានរបស់ RT បានបង្ហាញថាពលរដ្ឋអង់គ្លេស ភាគច្រើនឥឡូវនេះជឿថាការចាកចេញពីប្លុកអឺរ៉ុបឬ Brexit មិនមានភាពល្អប្រសើរសម្រាប់សេដ្ឋកិច្ចរបស់ខ្លួនឡើយ។ របាយការណ៍ស្រាវជ្រាវនេះធ្វើឡើងយោងតាមការស្ទង់មតិ Opinium ដែលធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៣នៃការចាកចេញរបស់ប្រទេសពីប្លុកអឺរ៉ុប EU និងបានចេញផ្សាយកាលពីថ្ងៃសៅរ៍។ ក្នុងនោះគេសង្កេតឃើញថាភាគច្រើនឬប្រមាណជា៥៤ភាគរយ នៃអ្នកឆ្លើយតបការស្ទង់មតិបានរកឃើញថា Brexit បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចចក្រភពអង់គ្លេសទាំងមូល ខណៈដែល១៣ភាគរយបង្ហាញនូវភាពគួរឱ្យសោកស្ដាយខ្លាំងពីព្រោះថាគិតថាពួកគេនឹងអាចទទួលបានលទ្ធផលល្អពីវា។ លើសពីនេះគេបានរកឃើញថាច្រើនជាងមួយភាគបីឬប្រហែលជា៣៥ភាគរយនៃអ្នកដែលបានស្ទង់មតិជឿថាការចាកចេញពីប្លុកបានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ដោយគ្រាន់តែម្នាក់ក្នុងចំណោមដប់នាក់រាយការណ៍ថាពួកគេត្រូវបានជួយគាំទ្រពីផ្នែកហិរញ្ញវត្ថុ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ម៉ាសការពារមុខ នៅក្នុងប្រទេសអង់គ្លេស នឹងអាចក្លាយទៅជាជម្រើស ផ្ទាល់ខ្លួន ឬហៅថា Personal Choice សម្រាប់ពលរដ្ឋអង់គ្លេស ក្នុងពេលដែលប្រទេស ចាប់ផ្តើមកាត់បន្ថយបម្រាម ដោយសារបញ្ហារីករាលដាល នៃវិរុសកូវីដនោះ។ មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល អង់គ្លេស...