ព័ត៌មានអន្តរជាតិ
Update៖ ពលរដ្ឋអាល់ហ្សឺរី រាប់ម៉ឺននាក់នាំគ្នាធ្វើបាតុករតវ៉ាប្រឆាំង និងថ្កោលទោស ដល់ការវាយប្រហារដ៏ខ្លាំងក្លារបស់ អ៊ីស្រាអ៊ែល
អាល់ហ្សឺ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនអាល់ហ្សេរីរាប់ម៉ឺននាក់បានដើរដង្ហែរនៅតាមផ្លូវដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយពលរដ្ឋប៉ាឡេស្ទីន និងបានថ្កោលទោសទៅលើការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ។ នៅទីក្រុង អាល់ហ្សឺ (Algiers) ដែលជារដ្ឋធានីរបស់ប្រទេសអាល់ហ្សឺរី គេឃើញមានក្រុមមនុស្សបានដើរដង្ហែរតាមដងផ្លូវសំខាន់ៗ មុនពេលរៀបចំកន្លែងអង្គុយនៅទីលាន Martyrs ដោយឃើញមានការចាក់ផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ ENTV របស់រដ្ឋនេះ ។...