ព័ត៌មានអន្តរជាតិ
Update: ពលរដ្ឋអេស្បាញជិត ១០០នាក់ បាត់បង់ជីវិតនៅក្នុងគ្រោះធម្មជាតិ ដោយទឹកជំនន់ដ៏អាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្ត្រ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហារភាគខាងកើតប្រទេសអេស្ប៉ាញ កាលពីយប់ថ្ងៃពុធ ដែលបណ្តាលឱ្យមានទឹកជំនន់ដ៏ធំពីទីក្រុង Malaga នៅភាគខាងត្បូងទៅកាន់ទីក្រុង Valencia នៅភាគខាងកើតផងដែរ។ យោងតាមការអះអាងដោយ ក្រុមអ្នកឧតុនិយមក្នុងតំបន់ ដែលដកស្រង់ដោយកាសែត Reuters បានឲ្យដឹងថានៅតំបន់ខ្លះនៃទីក្រុង Valencia ក្នុងមួយឆ្នាំភ្លៀងធ្លាក់ក្នុងរយៈពេល ត្រឹមតែប្រាំបីម៉ោងប៉ុណ្ណោះប៉ុន្តែ ព្យុះភ្លៀងលើកនេះបានបណ្តាលឱ្យ មានទឹកជំនន់សម្លាប់មនុស្សច្រើនបំផុត ក្នុងប្រទេសក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយ។...