នយោបាយ
ពហុមតិ៖ សម រង្ស៊ី នឹងបាត់សំឡេង និងឈ្មោះបើ នៅតែធ្វើអ្វីៗ ដើម្បីលុយ
ភ្នំពេញ៖វាជាប្រវត្តិសាស្រ្តច្រំដែលរបស់ លោក សម រង្ស៊ី ដែលបានបង្ហាញមកថា ក្រោមរូបភាពធ្វើអ្វីៗដើម្បីអតីតបក្ស និងពលរដ្ឋគឺលែង មានការទទួលការស្វាគមន៍ហើយ តែបង្វែងមកវិញនូវការអស់ជំនឿទុកចិត្តទៅវិញ ដោយសារគិតតែពី ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក ។ លោក សម រង្ស៊ីត្រូវបានក្រុមបញ្ញវ័ន្តភាគច្រើនលែងមានជំនឿទុកចិត្តក្រោយពីលោកបានប្រឹងប្រែងបង្កើតព្រឹត្តិការណ៍នានាដើម្បីឲ្យឈ្មោះរបស់លោកឲ្យគេចាប់អារម្មណ៍ ក្រោយពលរដ្ឋហាក់លែងចាប់អារម្មណ៍នឹងលោកទៅហើយនោះ។ ជាក់ស្តែងដោយគ្មានអ្វីថ្មីនិងពលរដ្ឋហាក់ មិនអើពើចំពោះវត្តមានរបស់លោកដែលរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំដើម្បីគេចពីសំណាញច្បាប់នោះ លោកនិងកូនចៅជំនិតៗរបស់បានរួមគ្នាបង្កើតយុទ្ធនាការមួយដែលមានឈ្មោះថា យុទ្ធនាការលក់ប័ណ្ណនាឡិកាសម រង្ស៊ី។ យុទ្ធនាការក្នុងប័ណ្ណមួយមានតម្លៃ៥ដុល្លារ...