ព័ត៌មានជាតិ
លោក ស ថេត បង់ពិន័យ ករណីមិនពាក់មួកសុវត្ថិភាព នាឱកាសចុះពិនិត្យទឹកជនខ្លាំងនៅខណ្ឌដង្កោ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃ២៧ តុលានេះ បានទៅបង់ផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ទាក់ទងទៅនឹងការរួមដំណើរដោយមិនបានពាក់មួកសុវត្ថិភាព នៅពេលចុះពិនិត្យ និងលើកទឹកចិត្តកងកម្លាំង ក៏ដូចជាការត្រួតពិនិត្យស្ថានភាពគ្រោះទឹកជំនន់នៅទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃ២៦ តុលា ។ នេះបើតាមការចេញផ្សាយក្នុងផេកលោក ស ថេត ។ សូមបញ្ជាក់ថា...