ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ចាប់ដៃជាមួយ ក្រុមហ៊ុន VISA ជំរុញកំណើនវិស័យទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ គ្នាជាមួយ ក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក ។ តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈនេះ ក្រុមហ៊ុន VISA នឹងផ្តល់ជូនព័ត៌មានវិភាគទិន្នន័យ ការគាំទ្រការរៀបចំសិក្ខាសាលាសម្រាប់ដៃគូឧស្សាហកម្មទេសចរណ៍ ការប្រឹក្សាខាងផ្នែកជំនាញទីផ្សារ ការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ពាណិជ្ជករ និងអាជីវកម្មខ្នាតតូច នឹងផ្តល់ជំនួយក្នុងការពន្លឿនការផ្លាស់ប្តូរទៅរកឌីជីថលនៃឧស្សាហកម្មទេសចរណ៍។ សម្រាប់ជំហានចាប់ផ្តើមនៃកិច្ចសហការនេះ ក្រុមហ៊ុនVISA...