ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក ផ្ញើសារអបសារទរ ពិធីបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក តូនី ប្ល៊ីងគែន បានផ្ញើរសាររបស់ខ្លួន អបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ។ លោករដ្ឋមន្រ្តី បានលើកឡើងថា «ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងជុំវិញពិភពលោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ភាពចម្រុងចម្រើន និងសំណាងល្អ»។ លោក បន្តថា ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដ៏ពិសេសមួយ ដើម្បីអបអរសាទរនូវភាពរស់រវើកនៃវប្បធម៌ខ្មែរ។...