ភ្នំពេញ៖ ក្រោយពីដឹងថា មានបុរសម្នាក់មានផ្ទុកកូវីដ១៩ បានទៅចូលរួមមង្គលការនៅស្រុកឈូក ក្នុងទឹកដីខេត្តកំពតនាថ្ងៃ១៤ មីនា នោះ នៅថ្ងៃ១៥ មីនា អាជ្ញាធរខេត្តនេះ បានប្រកាសជូនដំណឹង ឲ្យផ្អាករាល់កម្មវិធីមង្គការ ជប់លៀង និងកម្មវិធីជួបជុំផ្សេងៗ។ ទោះបីជាយ៉ាងណាក្នុងនោះ លិខិតនេះបានបញ្ជាក់ថា រដ្ឋបាលខេត្តមិនមានប្រតិសកម្ម ជាមួយលិខិតអនុញ្ញាតរបស់រដ្ឋបាលក្រុង-ស្រុក-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយ ភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម...
ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅកម្ពុជា នាពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុ ជា បានប្រកាសមិនបិទសាលារៀន ឬផ្អាកពិធីមង្គលការ និងពិធីនានានោះទេ ហើយអ្នកជនបទមិនត្រូវរើសអើងអ្នក ទីក្រុងឡើយ។ ប៉ុន្ដែប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ ដូចជា ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពសង្គម...