ឆ្នាំ២០២៣ ជាលើកទី៦ដែលពិព័រណ៍នាំចូលចិនអន្តរជាតិបានរៀបចំឡើង ហើយពិព័រណ៍នេះត្រូវបានរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំដោយបានចាប់ចេញដំណើរពីឆ្នាំ២០១៨បើទោះបីជាពិភពលោកស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ ពិពរណ៍នេះក៏បានរំលេចឱ្យឃើញនូវទីផ្សារដ៏ធំសម្បើមរបស់ពិភពលោកក្នុងប្រទេសចិនដែលបាននិងកំពុងបង្កើនការជំរុញការវិនិយោគ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបើកចំហ ព្រមទាំងបានរួមចំណែកជាវិជ្ជមានក្នុងការបង្កើតគំរូអភិវឌ្ឍន៍ថ្មី និងការចូលរួមបង្កើនល្បឿននៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ជាវេទិកាចែករំលែកពីវណ្ណកម្ម លើកស្ទួយជីវភាពរស់នៅកាន់តែបវរ និងការលើកកម្ពស់សេដ្ឋកិច្ចក្រោមគោលនយោបាយកំណែទម្រង់និងបើកចំហរបស់ប្រទេសចិនក្នុងរយៈពេលជាង៤០ឆ្នាំប្រកបដោយមោទកភាព ដែលនាំឱ្យពិភពលោកបានប្រើប្រាស់ពិព័រណ៍នេះដើម្បីប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកយ៉ាងស្អិតរមួតរវាងប្រទេសនានា ដែលប្រទេសចិនមានបំណងប្រាថ្នាដ៏ក្លៀវក្លាបង្កើនជីវភាពរស់នៅរបស់មនុស្សជាតិឱ្យកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន ដែលនេះក៏ជាមធ្យោបាយដ៏ល្អប្រសើរមួយ ដើម្បីយកប្រជែងយកឈ្នះលើបច្ចុប្បន្នភាពនៃបញ្ហាសកលផងដែរ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ជាការលើកកម្ពស់ស្មារតីរបស់ប្រទេសនានាក្នុងពិភពលោកដែលកំពុងស្ថិតនៅក្នុងបរិបទពហុប៉ូលនៃចរន្តសកលភាវូបនីយកម្មសេដ្ឋកិច្ច ព័ត៌មានវិទ្យាភាវូបនីយកម្ម សង្គមដែលមានវប្បធម៌ចម្រុះ និងបញ្ហាដែលកំពុងកើនឡើងជាលំដាប់នេះ ដែលពិព័រណ៍នេះមាននិន្នាការថែរក្សាសុខសន្តិភាព និងដំណើរឆ្ពោះទៅរកការអភិវឌ្ឍកាន់តែមានភាពរឹងមាំ ព្រមទាំងចែករំលែកនូវបទពិសោធកំណែទម្រង់សេដ្ឋកិច្ច...
កន្លងមក មិនថាពេលចូលរួមសកម្មភាពក្នុងស្រុកឬវេទិកាអន្តរជាតិក្តី ថ្នាក់ដឹកនាំចិនតែងលើកឡើងថា «ទ្វារបើកទូលាយរបស់ប្រទេសចិននឹងមិនបិទជាដរាប» ។ ការគូសបញ្ជាក់ម្តងហើយម្តងទៀតរបស់ថ្នាក់ដឹកនាំចិនជាការប្រាប់ពីគោលជំហររបស់ប្រទេសចិនដែលរីករាយធ្វើការប្រាស្រ័យទាក់ទងជាមួយបណ្តាប្រទេសលើពិភពលោកដើម្បីទទួលបានវិបុលភាពនិងការអភិវឌ្ឍរួម ។ ដើម្បីសម្រេចបាននូវពាក្យសន្យាស្តីពីការបើកទូលាយដោយកម្រិតខ្ពស់ ប្រទេសចិនបានដាក់ចេញវិធានការនិងមានការអនុវត្តជាក់ស្តែងជាច្រើន ក្នុងនោះ ពិព័រណ៍នាំចូលចិនអន្តរជាតិជាពិព័រណ៍ដំបូងបង្អស់លើពិភពលោកដែលប្រើពាក្យ «នាំចូល» សម្រាប់ធ្វើជាឈ្មោះនៃពិព័រណ៍ថ្នាក់ជាតិ ដែលបង្ហាញពីការស្វាគមន៍ចំពោះរាល់ផលិតផលមានគុណភាពខ្ពស់នៃបណ្តាប្រទេសក្នុងការនាំចូលទៅប្រទេសចិន ដែលនេះជាឱកាសមាសមួយសម្រាប់សហគ្រាសលើពិភពលោកបញ្ជូនផលិតផលរបស់ខ្លួនទៅក្នុងទីផ្សារចិន ។ ឆ្នាំនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ បានប្រារព្ធឡើងតាមពេលកំណត់ពីថ្ងៃទី ៥-១០ ខែវិច្ឆិកានៅក្រុងសៀងហៃ...