ព័ត៌មានជាតិ
ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំ “ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា” ក្នុងគោលបំណងផ្តល់ជូនសាធារណជន បានស្វែងយល់អំពីសិប្បកម្មប្រពៃណី តាមសហគមន៍នានាក្នុងប្រទេសកម្ពុជា។ ពិព័រណ៍នេះ ក៏មានបំណងរៀបចំបង្ហាញ ជូនសាធារណជនបានស្វែងយល់ពី ស្នាដៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា និង អបអរសាទរ “ក្រមា” ជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់កម្ពុជា ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា...