ញូវយ៉ក៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ២,៥លាននាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោក បានកើនឡើងដល់ ២។ ៥០១,៦២៦ នាក់ដែលមានចំនួនសរុបជាង ១១២,៧ លានករណីនៅទូទាំង ពិភពលោកគិតត្រឹមម៉ោង ១២ និង២៤ នាទីម៉ោងនៅក្នុងស្រុក នេះបើយោងតាមទិន្នន័យរបស់ CSSE បានបង្ហាញ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បេសកកម្ម អ្នកសារព័ត៌មានពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុ ស្ស ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព ជាពិសេស ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឲ្យរួចផុតពីការយាយីនៃជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាពេលបច្ចុប្បន្ន។ តាមរយៈសារលិខិតក្នុងឱកាស «ទិវាវិទ្យុពិភពលោក»...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីសហរដ្ឋអាមេរិក គឺលោកចូបៃដិន បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ ចាប់តាំងពីអ្នកទាំងពីរ បានចូលសេតវិមាននៅចុងខែមករា ដោយបានបញ្ជូនសញ្ញាវិជ្ជមាន ជាច្រើនទៅកាន់សហគមន៍ពិភពលោក។ សារវិជ្ជមានទី១ គឺបុណ្យនិទាឃរដូវ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់ បំផុតសម្រាប់ជនជាតិចិន។ ការសន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋទាំងពីរ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន គឺជាចំណុចចាប់ផ្តើមថ្មីមួយ សម្រាប់ការប្រាស្រ័យទាក់ទង ដោយផ្ទាល់ជានិមិត្តរូបនៃសុច្ឆន្ទៈ និងអនុលោមតាមការរំពឹងទុករបស់ជនជាតិចិន...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោកចូបៃដិន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគឺជាជំរើសតែមួយគត់ សម្រាប់ប្រទេសទាំងពីរ ពីព្រោះការប៉ះទង្គិចគ្នានឹងនាំឱ្យ មានគ្រោះមហន្តរាយសម្រាប់ ពិភពលោកទាំងមូល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីចិនលោកស៊ីជិនពីង ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និង...
ប៉េកាំង៖ វាត្រូវការចក្ខុវិស័យភាពក្លាហាន និងប្រាជ្ញាដើម្បីស្ដារឡើងវិញ នូវភាពធម្មតានៃទំនាក់ទំនងទ្វេភាគី ដ៏សំខាន់បំផុតមួយរបស់ មហាអំណាចពិភពលោក ដែលឥឡូវនេះស្ថិតនៅក្នុង ពេលវេលាដ៏សំខាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។ ដូចគ្នានឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសនានាដែរវាជារឿងធម្មតា សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលមានភាពខុសគ្នាខ្លះ។ ដំណោះស្រាយល្អបំផុត សម្រាប់ភាគីទាំងសងខាង គឺត្រូវប្រកាន់យកវិធីសាស្រ្ត ប្រកបដោយហេតុផលវិជ្ជមាន និងស្ថាបនា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នា...