ព័ត៌មានអន្តរជាតិ
រុស្សី បើកការវាយប្រហារ ទៅលើទីតាំងហ្វឹកហាត់ ពីឡុតបើកយន្តហោះ របស់អ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារមជ្ឈមណ្ឌលហ្វឹកហ្វឺន សម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ កាលពីព្រឹកថ្ងៃអាទិត្យ។ វាគឺជាការវាយប្រហារ ដ៏បំផ្លិចបំផ្លាញជាបន្តបន្ទាប់ ដែលក្រសួងបានអះអាងថា ត្រូវបានធ្វើឡើង ឆ្លងកាត់ជួរមុខរបស់អ៊ុយក្រែន ទាំងមូលបានយ៉ាងជោគជ័យ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រសួងការពារជាតិរុស្សី មិនបានធ្វើការបញ្ជាក់លំអិតច្បាស់ អំពីទីតាំងដែលខ្លួនបានធ្វើការ វាយប្រហារនេះឡើយ។...