ភ្នំពេញ ៖ ប្រជាពលរដ្ឋ៤នាក់បានស្លាប់បន្តបន្ទាប់គ្នា ក្នុងរយៈពេលតែ១ថ្ងៃ ដោយសង្ស័យ ជាករណីពុលស្រាស ស្រាថ្នាំ ស្ថិតនៅភូមិយោត ឃុំមេសរប្រចណ្ឌ័ ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃ១៩ មិថុនា ។ យោងតាមមន្ទីរព័ត៌មានខេត្តព្រៃវែងរាយការណ៍ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័តមានដែលលោកយកមកបង្ហោះក្នុងហ្វេសប៊ុក នារាត្រីថ្ងៃ២០ មិថុនាថា មានមនុស្ស៤នាក់ ស្លាប់ជាបន្តបន្ទាប់...
ភ្នំពេញ ៖ បើតាមប្រភពពីប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅថ្ងៃទី០២ មិថុនា ឆ្នាំ ២០២១ ប្រជាពលរដ្ឋចំនួន១០នាក់រស់នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានស្លាប់ដោយសង្ស័យថា អាចមកពីការពុលស្រាស ។ ក្រោយការស្លាប់ប្រជាពលរដ្ឋទាំង១០នាក់នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានយកចិត្តទុកដាក់ជួយដល់ក្រុមគ្រួសារសព ក៏ដូចជាយកអ្នកផ្សេងទៀតយកទៅព្យាបាលនៅមន្ទីរផងដែរ ៕