ព័ត៌មានជាតិ
កម្ពុជា គ្រោងបញ្ចេញ ពូជដង្កូវនាងប្រភេទថ្មី «នាងសូត្រស» ដែលស្របទៅនឹងតម្រូវការទីផ្សារ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបញ្ចេញពូជដង្កូវនាងប្រភេទថ្មី មានឈ្មោះថា «នាងសូត្រស» ដែលស្របទៅនឹងតម្រូវការទីផ្សារ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ បញ្ចេញប្រភេទពូជដង្កូវនាង បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាវាយតម្លៃលើប្រភេទពូជដង្កូវនាង...