ព័ត៌មានជាតិ
សម្ដេចតេជោ ដាស់តឿន ពួកជ្រុលនិយមខ្មែរ ដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជា គប្បីបញ្ឈប់សកម្មភាព ធ្វើនយោបាយពឹងលើ ដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាស់តឿន ដល់ពួកជ្រុលនិយមខ្មែរ ដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជា រាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង ទៀតទៅ។ នៅលើឆាណែលតេលេក្រាម នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន...