ព័ត៌មានអន្តរជាតិ
ពួកឧទ្ទាមស៊ីរី ធ្វើការវាយប្រហារប៉ុស្តិ៍យោធា នៅស៊ីរីភាគខាងត្បូង
បរទេស៖ពួកឧទ្ទាមស៊ីរី តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារដោយកាំភ្លើងធំមួយ ទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់ទាហានស៊ីរី នៅក្នុងខេត្ត Deraa ភាគខាងត្បូងប្រទេស ហើយនេះជាការប្រយុទ្ធគ្នាដ៏ធំមួយ ចាប់តាំងពីកងកម្លាំងរដ្ឋាភិបាលកាន់កាប់តំបន់ កាលពី៣ឆ្នាំមុន។ ការវាយប្រហារដែលរីករាលដាលខ្លាំងឡើង ទៅលើប៉ុស្តិ៍ទាហាន នៅជិតផ្លូវហៃវ៉េ Damascus-Deraa ឆ្ពោះទៅកាន់ច្រកព្រំដែន Nassib ជាប់នឹងប្រទេសហ្ស៊កដានី ក៏បានរំខានដល់អ្នកដំណើរនិងការចរាចជំនួញ នៅច្រកដ៏ចម្បងសម្រាប់ទំនិញ ពីប្រទេសលីបង់និងស៊ីរី ទៅកាន់តំបន់ឈូងសមុទ្រផងដែរ។ ពួកឧទ្ទាម...