ព័ត៌មានអន្តរជាតិ
ពួកឧទ្ទាមហូធី៖ អាមេរិក កំពុងតែអូសបន្លាយសង្គ្រាម តាមរយៈការដាក់ទណ្ឌកម្ម
បរទេស៖ ពួកឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន នាថ្ងៃពុធនេះ បាននិយាយថា ទណ្ឌកម្មសហរដ្ឋអាមេរិក លើមេបញ្ជាការពីររូបរបស់ខ្លួន គឺជាភស្តុតាងបង្ហាញថា អាមេរិកកំពុងតែអូសបន្លាយសង្គ្រាម និងធ្វើឲ្យមានវិបត្តិមនុស្សជាតិ កាន់តែអាក្រក់ឡើង។ មន្ត្រីហូធីមួយរូប ឈ្មោះ Mohammed Abdulsalam បាននិយាយយ៉ាងដូច្នេះថា “អាមេរិកកំពុងតែធ្វើការថ្កោលទោសខ្លួនឯង និងកំពុងតែបញ្ជាក់ថា ខ្លួនមិនគិតបញ្ឈប់ភាពគឃ្លើន និងថា ខ្លួនឈរនៅពីក្រោយការអូសបន្លាយសង្គ្រាម និងធ្វើឲ្យវិបត្តិមនុស្សជាតិ...