ព័ត៌មានអន្តរជាតិ
ចិន ថ្កោលទោសអាមេរិក ចំពោះការផ្សព្វផ្សាយ ព័ត៌មានមិនពិត
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការបន្តរីករាលដាលនៃព័ត៌មានមិនពិត ដោយគ្មានមូលដ្ឋានដោយសហរដ្ឋអាមេរិក អំពីអ្វីដែលគេហៅថា “មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ដែលជំរុញដោយប្រទេសចិន” ។ ការលើកឡើងរបស់លោក Lin ធ្វើឡើងបន្ទាប់ពីការចោទប្រកាន់ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្នុងវេទិកាសាធារណៈរបស់អង្គការណាតូឆ្នាំ២០២៤...