ព័ត៌មានអន្តរជាតិ
ព្យុះត្រូពិក ស៊ីក្លូន Seroja សម្លាប់ពលរដ្ឋនៅឥណ្ឌូនេស៊ី អស់តិចបំផុត១២៨នាក់
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារជួយសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់ពលរដ្ឋចំនួន១២៨នាក់ បានស្លាប់ និង៧២នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន នៅក្នុងពេលមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដីដ៏អាក្រក់ ដែលបង្កឡើងដោយព្យុះត្រូពិក ស៊ីក្លូន Seroja ដែលបានកើតឡើងនៅខេត្ត East Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី ។ លោក...