ព័ត៌មានអន្តរជាតិ
ស្លាប់៤នាក់ និងបាត់ខ្លួនជាច្រើននាក់ នៅក្នុងហេតុការណ៍ព្យុះភ្លៀង វាយប្រហារនៅភាគនិរតីប្រទេសចិន
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា មានមនុស្សចំនួន៤នាក់បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានព្យុះភ្លៀងបានវាយប្រហារមកលើតំបន់ភាគនិរតី នៃប្រទេសចិន កាលពីសប្តាហ៍មុន ។ ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបានវាយប្រហារតំបន់ Jinyang ដែលជាតំបន់ភ្នំក្នុងខេត្ត ស៊ីឈួន កាលពីថ្ងៃទី២១ ខែសីហា ប៉ុន្តែទំហំនៃការខូចខាតមិនត្រូវបានរាយការណ៍ភ្លាមៗបានឡើយ ។ បើតាមគេដឹងគឺជាងមួយសប្តាហ៍...