ព័ត៌មានអន្តរជាតិ
អាមេរិក៖ ព្យុះសង្ឃរា Milton បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និង ៣លាននាក់ទៀត គ្មានអគ្គិសនីប្រើប្រាស់ នៅរដ្ឋផ្លរីដា
បរទេស៖ អ្នកស្រុកនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កំពុងវាយតម្លៃការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយព្យុះសង្ឃរា Milton ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បង្កើតជាខ្យល់ព្យុះកំបុតត្បូងថែមទៀត និងបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី យ៉ាងទូលំទូលាយនៅពេលដែល ព្យុះបានមកដល់ឆ្នេរសមុទ្រ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្យុះសង្ឃរា Milton ដែលឥឡូវនេះប្រែជាព្យុះស៊ីត្រូពិចដ៏មានឥទ្ធិពល បាននាំខ្យល់បក់បោកមកភាគកណ្តាល...