ព័ត៌មានជាតិ
សម្តេចតេជោ ព្រមានដកតំណែង អគ្គនាយកទូរទស្សន៍ជាតិ បើមិនផ្សាយកីឡាបាល់ទាត់ គ្រប់គូ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានព្រមានដកតំណែង អគ្គនាយកនិង អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ទាំងអស់ បើមិនផ្សាយកីឡាបាល់ទាត់គ្រប់គូទាំងអស់ មិនមែនផ្សាយសំដៅតែលើគូអន្តរជាតិជាមួយកម្ពុជាដែលជាម្ចាស់ផ្ទះនោះទេ ។ ការព្រមាននេះ ដោយសម្តេចបានទុកពេល ឲ្យមុនម៉ោង៩យប់នេះ បើរឹងទទឹងមិនព្រមផ្សាយ ។ ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ នាថ្ងៃទី១ ឧសភា សម្ដេចតេជោ...