ព័ត៌មានជាតិ
ការលើកយកមតិភ្ញៀវទេសចរ តាមបណ្តាញសង្គម មកចុះផ្សាយវាយប្រហារ លើព្រលានយន្តហោះសៀមរាបអង្គរ ជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានចាត់ទុកការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវ ទេសចរប៉ុន្មាននាក់តាមបណ្តាញសង្គម តាំងពីមុនពេលបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មកចុះផ្សាយដើម្បីវាយប្រហារលើអាកាសយានដ្ឋាននេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងកិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជន របស់អាកាសយានដ្ឋានតែប៉ុណ្ណោះ។ ការចេញមកស្រាយបំភ្លឺបែបនេះ ធ្វើឡើងបន្ទាប់ពីមានករណីទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានញុះញង់ ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិ របស់ភ្ញៀវទេសចរប៉ុន្មាននាក់ អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារ...