Covid-19
លោកស្រី ឱ វណ្ណឌីន៖ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់បញ្ចប់ ព្រោះអ្នកឆ្លងកូវីដ១៩ នៅតែច្រើន
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះកម្ពុជានៅតែបន្តរកឃើញ តួលេខអ្នកឆ្លងជំងឺកូវីដ១៩ច្រើន ជារៀងរាល់ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃ៣១ ឧសភា។ លោកស្រីបញ្ជាក់ទៀតថា “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ គឺមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះយើងនៅតែបន្តរកឃើញ តួលេខអ្នកឆ្លងជំងឺកូវីដ១៩...