ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ បានលើកទឹកចិត្តរាជរដ្ឋាភិបាលថ្មី ត្រូវបង្កើនសកម្មភាពដោះស្រាយបញ្ហានៅសេសសល់ ដើម្បីពន្លឿនសន្ទុះ នៃការរីកចម្រើនសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងជឿជាក់ផងដែរ។ នេះបើតាមលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា នាថ្ងៃ២ តុលា ក្រោយបើកសម័យប្រជុំលើកទី១១ នីតិកាលទី៤ ដើម្បីស្ដាប់របាយការណ៍របស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា...
ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា បានអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នាថ្ងៃទី២១ កញ្ញា នេះថា សេចក្ដីព្រាងច្បាប់ ស្ដីពីការបង្កើតក្រសួងអធិការកិច្ច...
បរទេស ៖ សមាជិកព្រឹទ្ធសភាមួយរូប របស់ប្រទេសថៃ បានព្រមានរដ្ឋាភិបាលឱ្យប្រព្រឹត្ត ចំពោះអ្នកទោសទាំងអស់ ដោយយុត្តិធម៌ ហើយបានអះអាងថា ឯកសិទ្ធិដែលទណ្ឌិត ជាអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបាន គឺអាចបង្កបញ្ហា ដល់រដ្ឋាភិបាល នៅពេលខាងមុខ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣...
ភ្នំពេញ ៖ អង្គប្រជុំព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព...
ភ្នំពេញ ៖ ព្រឹទ្ធសភាជាតិកម្ពុជា បានចាត់ទុកការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺជាការលើកស្ទួយគុណតម្លៃ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ ។ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ នឹងដឹកនាំប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភាដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់បោះឆ្នាត និងសេចក្តីព្រាងច្បាប់ចំនួន៦ផ្សេងទៀត ។ សូមរំលឹកថា កាលពីសប្តាហ៍មុនសមាជិករដ្ឋសភាទាំងមូល ដែលមានសមាសភាពចំនួន ១១១រូប បានលើកដៃអនុម័តទាំងអស់គ្នា ដោយគ្មានការកែប្រែឡើយ...
ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងសេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល...
ភ្នំពេញ ៖ អង្គប្រជុំព្រឹទ្ធសភានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាង កម្ពុជា-ឡាវ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃ១០ មេសា ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភា មានវត្តមានចំនួន ៥៨រូប...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ បន្តសម័យ ប្រជុំលើកទី១០ ដោយពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋរវាង កម្ពុជា-ឡាវ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឲ្យដឹងថា នាថ្ងៃទី៧ មេសា នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាព សម្តេច សាយ...
ភ្នំពេញ៖ ព្រឹទ្ធសភា បានធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ដើម្បីអនុញ្ញាតឲ្យដំណើរការ សម័យប្រជុំព្រឹទ្ធសភា អាចធ្វើទៅតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមមាត្រា ១០៩ថ្មី នៃរដ្ឋធម្មនុញ្ញផ្ទៃក្នុងព្រឹទ្ធសភា និងការអនុវត្តជាក់ស្ដែងក្នុងបរិបទកូវីដ-១៩ ។ បន្ទាប់ពីសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដឹកនាំដោយលោកស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោក ម៉ម ប៊ុននាង...